ខ្សែប្រយុទ្ធ Braithwaite ស្នើសុំពាក់អាវលេខ១០នៅ Barcelona បើសិន Lionel Messi ចាកចេញ
ខ្សែប្រយុទ្ធ Martin Braithwaite ត្រូវគេរាយការណ៍មកថា បានស្នើសុំពាក់អាវលេខ១០ បើសិន Lionel Messi ពិតជាចាកចេញពី FC Barcelona មែននៅរដូវក្តៅនេះមែន។
ប៉ុន្មានថ្ងៃមកនេះ ម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យបានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបគេបានសុំចាកចេញពី FC Barcelona ក្រោមហេតុផលមិនសប្បាយចិត្តជាមួយនឹងក្លឹប ក៏ដូចជារចនាសម្ព័ន្ធក្នុងការដឹកនាំរបស់ក្លឹបផងដែរ។
យ៉ាងណាក្តីឥឡូវនេះ FC Barcelona កំពុងតែព្យាយាមធ្វើការចរចារជាមួយប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនដើម្បីឱ្យរូបគេនៅទឹកដី Camp Nou ជាបន្តទៀត បើទោះបីជាគេនៅសល់កុងត្រាទៀតយ៉ាងណាក្តី។
គួរឱ្យដឹងថា Martin Braithwaite បានផ្លាស់ពី Leganes មកកាន់ Barcelona នៅដើមខែមករានេះក្នុងតម្លៃខ្លួន១៨លានអឺរ៉ូ ដោយរូបគេបានបង្ហាញខ្លួនបាន១១លើកហើយស៊ុតបញ្ចូលទីបាន១គ្រាប់ផងដែរ។