Ciro Immobile ចុះកិច្ចសន្យាថ្មីជាមួយ Lazio រហូតដល់ឆ្នាំ ២០២៥
Immobile ដែលជាពិឃាដបំប៉ោងសំណាងទីរបស់ក្លិប Lazio បានយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ ២០២៥។ មុនបន្តកុងត្រាថ្មី Immobile ត្រូវបានក្លិបជាច្រើនចោមរោមចង់បានខ្សែប្រយុទ្ធរូបនេះ សូម្បីតែ Barcelona និង Everton ក៏ចង់បានរូបគេទៅចូលរួមជាមួយផងដែរ។
សូមបញ្ជាក់ថាកីឡាករវ័យ៣០ឆ្នាំ សញ្ជាតិអ៊ីតាលីរូបនេះ បានឈ្នះស្បែកជើងមាសក្នុងក្របខណ្ឌ Italy Series A កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៣៩ ដងក្នុងការបង្ហាញខ្លួន ៤៤ ដងនៅក្នុងការប្រកួតទាំងអស់៕