
Italy Serie A: Ronaldo ស៊ុតអោយ Juventus បន្ទាប់ពីជាពីរបួសខណៈដែល Sanchez ស៊ុតអោយ Inter ជាលើកដំបូងមុននឹងដើរចេញពីទីលាន
(BC-99)
ក្របខណ្ឌបាល់ទាត់អ៊ីតាលី Serie A កំពុងតែទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្តជាពិសេសនៅទ្វីបអាស៊ីកាន់តែខ្លាំងឡើងជាលំដាប់បន្ទាប់ពីពួកគេមានតារាស៊ុតផ្តាច់អ្នកចាំទីនៅតាមក្លិបធំៗមួយចំនួន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាក់ស្តែងក្រុមខ្លាំងចំនួន២គឺ Inter Milan និង Juventus បានប្រកួតចប់សប្តាហ៍ទី៦របស់ខ្លួនហើយដោយទទួលបានជោគជ័យគួរជាទីមោទនៈរៀងៗខ្លួន។ ក្រុមដែលដឹកនាំដោយលោក Antonio Conte Inter Milan បានធ្វើដំណើរទៅប្រកួតជាមួយក្រុម Samdoria នាទីលាន Stadio Luigi Ferraris ដោយបានឆក់យក៣ពិន្ទុដើម្បីបន្តនៅលើកំពូលតារាងដែលឈ្នះរហូតមិនទាន់ចាញ់នៅឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នៅនាទីទី២០នៃតង់ទី១ Stafano Sensi គឺជាអ្នកស៊ុតបើកឆាកអោយក្រុម Inter បានយ៉ាងល្អលើរយៈចម្ងាយប្រហែលជាង២០ម៉ែត្រពីអ្នកចាំទីដោយបាល់បានបុកខ្នង Sanchez ខ្ទាតចូលទីបានសម្រេច។ រីឯគ្រាប់ទី២គឺជាការបង្ហាញថ្វីជើងស៊ុតជាលើកដំបូងដោយកីឡាករដែលខ្ចីពីក្លិប Manchester United Alexi Sanchez។ ចូលមកដល់តង់ទី២ចាប់ផ្តើមបានតែ១នាទី Sanchez ក៏ត្រូវលោកអជ្ញាកណ្តាលពិន័យកាតលឿងជាលើកទី២និងបណ្តេញចេញពីការប្រកួតក្រោយពីរូបគេពុតធ្វើជាដួល។ មកដល់នាទីទី៥៥ក្រុមម្ចាស់ផ្ទះ Samdoria ក៏ស៊ុតមួយគ្រាប់មកវិញបានសម្រេចដោយកីឡាករ Jakub Jankto ។ ក៏ប៉ុន្តែការប្រកួតនេះនៅមិនទាន់អស់គ្រាប់ស៊ុតបញ្ចូលទីត្រឹមនេះទេព្រោះ Inter Milan បើទោះជាសល់គ្នាត្រឹម១០នាក់ក៏ដោយក៏ពួកគេអាចរកគ្រាប់បាល់បន្ថែមបានដោយកីឡាករ Gagliardini នៅនាទីទី៦១បានដែរ។ ចប់ការប្រកួត Samdoria ១ Inter Milan ៣។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
រីឯក្រុម សេះបង្កង់ Juventus ដែលដឹកនាំដោយលោក Sarri ឯណោះវិញក៏បន្តឈ្នះទៀតដែរនៅសប្តាហ៍ទី៦នេះ។ លេងនៅទឹកដី Allianz Stadium នាទីក្រុង Turin ក្រុម Spal ដែលជាភ្ញៀវមិនអាចរកបានមួយគ្រាប់ណាសោះពី សេះបង្កង់។ ជាក់ស្តែងការប្រកួតនៅតង់ទី១នាទីទី៤៥ Pjanic បានទាត់ពែនបញ្ជូនបាល់បញ្ចូលក្នុងសំណាញ់ទីបានយ៉ាងមិនគួរអោយជឿ។ តង់ទី២នាទីទី៧៨ Dybala ក៏បានប៉ះបញ្ជូនបាល់ទៅអោយ Ronaldo ជាអ្នកតែតបន្ថែមបញ្ចូលទីគ្រាប់ទី២។ ការប្រកួតគូនេះបញ្ចប់ត្រឹមលទ្ធផល Juventus ឈ្នះ ២-០ លើ Spal តែប៉ុណ្ណោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ងាកមកកាន់តារាងពិន្ទុរួម Inter Milan ឈរនៅលេខ១ក្រោយពីឈ្នះ៦ប្រកួតជាប់គ្នាមាន១៨ពិន្ទុ ខណៈដែល Juventus ក៏មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយដែរដោយឈ្នះ៥ស្មើ១មាន១៦ពិន្ទុឋិតនៅចំណាត់ថ្នាក់លេខ២។