Mbappe ប្រាប់ PSG ថាចង់ចេញនៅរដូវកាលក្រោយ
អនាគតរបស់ Kylian Mbappe បានក្លាយជាប្រធានបទក្ដៅនៅរដូវកាលខាងមុខនេះ។
កីឡាករជនជាតិបារាំងស្ថិតក្នុងកិច្ចសន្យាជាមួយ Paris Saint-Germain រហូតដល់ចប់រដូវកាល ២០២១-២០២២ ហើយនៅមិនទាន់ពិភាក្សាពីកិច្ចសន្យាថ្មីទេ។
យោងតាមកាសែត The Times ថ្មីៗនេះ Mbappe បានប្រាប់ក្រុមប្រឹក្សាភិបាលក្លិបថា ចង់ចាកចេញនៅរដូវក្តៅក្រោយ ហើយពួកគេត្រូវនិយាយទៅកាន់បេក្ខជនសក្ដានុពលណាមួយ។
គេល្បីថា Real Madrid តែងតែឃ្លាំមើល និងសរសើរ Mbappe មិនសូវដាច់។ យ៉ាងណា ក្លិបផ្សេងទៀតដែលមាន Manchester ទាំងពីរ ព្រមទាំង FC Barcelona ក៏ចង់បានអតីតយុវជន AS Monaco រូបនេះដែរ។
Mbappe ដែលបច្ចុប្បន្នកំពុងនៅដាច់ដោយឡែកដោយសារឆ្លងជំងឺកូវីដ១៩នោះ បានបង្ហើបពីបំណងចង់ចាកចេញពីកីឡដ្ឋាន Parc de Prince នៅដំណាច់ខែកក្កដា ឆ្នាំ២០២១ និងជាឆ្នាំទី៤របស់គេផងដែរ។ គេចង់បានការប្រកួតប្រជែងថ្មីមួយ៕