ប្រេស៊ីល និងព័រទុយហ្គាល់បានកៅអីវគ្គ១៦ក្រុមហើយ
កីឡាករ Manchester United ២រូប គឺ Casemiro និង Bruno Fernandes រកបានគ្រាប់បាល់សម្រាប់ជម្រើសជាតិរៀងៗខ្លួន និងបានឡើង ទៅកាន់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup។
Casemiro ជាម្ចាស់គ្រាប់បាល់ដែលប្រេស៊ីលឈ្នះស្វីស១ទល់នឹង០ ខណៈ Bruno រកបាន២គ្រាប់ក្នុងជ័យជម្នះ២ទល់នឹង០របស់ព័រទុយហ្គាល់លើអ៊ុយរុយហ្គាយ។
សរុបពិន្ទុពីការប្រកួត២លើកមក ព័រទុយហ្គាល់មាន៦ពិន្ទុពីការប្រកួត២លើកប្រចាំពូល H ហើយប្រកួតចុងក្រោយប៉ះកូរ៉េខាងត្បូង។
ចំណែកប្រេស៊ីល មាន៦ពិន្ទុពីការប្រកួត២លើកឈរលេខ១ក្នុងពូល G ហើយចុងក្រោយត្រូវបិទពូលជាមួយកាមេរូន៕