
Tuchel បាន១២លានអឺរ៉ូក្នុងមួយរដូវកាលសម្រាប់ការងារជាគ្រូបង្គោល Bayern Munich
Bayern Munich ចំណាយ១២លានអឺរ៉ូក្នុងមួយរដូវកាលសម្រាប់លោក Thomas Tuchel ក្នុងតួនាទីជាគ្រូបង្គោល លើកិច្ចសន្យា២ឆ្នាំកន្លះ។
ចំនួននេះត្រូវបានគេដឹងថា ច្រើនជាងលោក Julian Nagelsmann ដែលទទួលបានត្រឹម៨លានអឺរ៉ូក្នុងមួយរដូវកាល។ ប៉ុន្តែអតីតគ្រូបង្គោល Nagelsmann មានកុងត្រានៅ Bayern ដល់ឆ្នាំ២០២៦ ដូច្នេះក្រុមជើងឯក Bundesliga ត្រូវចាយ៣២លានអឺរ៉ូសម្រាប់សំណងនៃការចែកផ្លូវ។ Bayern Munich ក៏បានចាយ២៥លានអឺរ៉ូទៅ RB Leipzig ដែរ ពេលស៊ីញ៉េ Nagelsmann កាលឆ្នាំ២០២១។
ដោយឡែក លោក Thomas Tuchel ទទួលបាន១៥លានអឺរ៉ូក្នុងមួយឆ្នាំកាលនៅ Chelsea៕