
Newcastle ជិតទិញបានកីឡាករម្នាក់ពី Everton តម្លៃជិតកន្លះលានផោន
Newcastle United ខិតជិតក្នុងការចុះហត្ថលេខាលើកីឡាករ Anthony Gordon របស់ Everton បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងមួយដែលអាចមានតម្លៃ៤៥លានផោន។
Gordon បានត្រលប់មកវិហ្វឹកហាត់ កាលពីថ្ងៃសុក្រ បន្ទាប់ពីអវត្តមានក្នុងសប្តាហ៍នេះ។
ឥឡូវនេះវាហាក់បីដូចជាប្រាកដណាស់ថា ការផ្លាស់ប្តូររបស់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំទៅកាន់ Tyneside នឹងត្រូវបានបញ្ចប់យ៉ាងល្អមុនថ្ងៃផុតកំណត់នៃទីផ្សារដោះដូរនៅថ្ងៃអង្គារ ទី៣១ ខែមករា។
ដំបូងឡើយការចរចាមានតម្លៃ៤០លានផោន តែកើនឡើងដល់៤៥លានផោនជាមួយនឹងការបន្ថែមផ្សេងៗ។
ខ្សែបម្រើ Gordon គឺជាគោលដៅសម្រាប់ Chelsea នៅរដូវក្តៅ ដោយ Everton ត្រូវបានគេរាយការណ៍ថាទាមទារ៦០លានផោន៕