
McGregor ស្ទើរតែស្លាប់ដោយសារឡានបុកពេលកំពុងជិះកង់
Conor McGregor បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនពីគ្រោះថ្នាក់ចរាចរណ៍ដែលទើបតែជួបប្រទះថា “ខ្ញុំស្ទើរតែស្លាប់ទៅហើយ។”
អ្នកប្រដាល់ MMA ដែលមានរហស្សនាមថា “The Notorious” បាននិយាយថា គេត្រូវបានបុកពីក្រោយពេលកំពុងជិះកង់នៅលើផ្លូវ។ អ្នកប្រដាល់ជនជាតិអៀរឡង់រូបនេះបានថតរូបខ្លួនឯងបន្ទាប់ពីគ្រោះថ្នាក់។ គេហាក់ដូចជាដកដង្ហើមខ្លីៗ ហើយញ័រ។ វីដេអូដែលថតបានដោយ McGregor បង្ហាញពីខោរបស់គេរហែក បង្ហាញពីរបួសនៅខាងក្រោយភ្លៅ។
ពេលនោះ McGregor បានឡើងចូលទៅក្នុងរថយន្ត ហើយបាននិយាយខ្លីជាមួយអ្នកបើកបរដែលបង្កគ្រោះថ្នាក់។ បុរសនោះបានប្រាប់ McGregor ថា “ខ្ញុំពិតជាសោកស្តាយ” ។
ជាការឆ្លើយតប អ្នកប្រដាល់វ័យ៣៤ឆ្នាំបានលាន់មាត់ថា “៖ ខ្ញុំស្ទើរតែស្លាប់ទៅហើយ។ ទោះយ៉ាងណាក៏ដោយ McGregor ក៏បានលួងចិត្តអ្នកបើកបរថា “អ្វីៗប្រសើរហើយ។ មិនបាច់បារម្ភទេ។”
នៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ McGregor បានសរសេរថា “៖ថ្មីៗនេះខ្ញុំត្រូវរថយន្តបុកពីក្រោយ។ អ្នកបើកបរមើលមិនឃើញ ព្រោះចាំងថ្ងៃ។ រថយន្តបានបើកមករកខ្ញុំក្នុងល្បឿនលឿនគួរសម។ អរគុណព្រះ ខ្ញុំសុខសប្បាយជាទេ។”