FourFourTwo ដក CR7 ពីបញ្ជីកីឡាករល្អ១០០នាក់របស់ខ្លួន
Cristiano Ronaldo ត្រូវបានដកចេញពីបញ្ជីកីឡាករឆ្នាំ១០០នាក់របស់ទស្សនាវដ្ដី FourFourTwo ប្រចាំឆ្នាំ២០២៣។
រៀងរាល់ឆ្នាំ FourFourTwo បានជ្រើសរើសកីឡាករ១០០នាក់ដែលមានគុណផលល្អ។ កាលពីឆ្នាំមុន Ronaldo ស្ថិតនៅលេខ៤៤ក្នុងចំណោម១០០នាក់។
ការសម្រេចចិត្តនេះធ្វើឱ្យមានភាពចម្រូងចម្រាសលើបណ្ដាញសង្គម ព្រោះ Ronaldo កំពុងធ្វើបានល្អនៅ Al Nassr និង ជម្រើសជាតិក្នុងឆ្នាំ២០២៣ នេះ។ គេរកបាន៥០គ្រាប់ តិចជាង Harry Kane តែ២គ្រាប់។ Ronaldo អាចវ៉ាលើសផងក៏ថា បានព្រោះនៅសល់៣ប្រកួតទៀតជាមួយ Al Nassr៕