បញ្ចេញកាយវិការអបអរបែបឌឺដងដាក់គ្នាគឺជាមូលហេតុនៃជម្លោះរបស់លោក Conte និងលោក Tuchel
(BC99)
បើទោះជាការប្រកួត London derby បានបញ្ចប់ជាផ្លែផ្កាដោយលទ្ធផល ២ ស្មើរវាងក្រុមតោខៀវ Chelsea និងមាន់ខ្នាយមាស Tonttenham Hot Spur ក៏ដោយក៏ចំនុចក្តៅនៅតែជាជម្លោះឈានដល់បានកាតក្រហមម្នាក់មួយសន្លឹករបស់លោក Antonio Conte និងលោក Thomas Tuchel ដែលត្រូវបានគេយកទៅវែកញែកដដែល។ តើជម្លោះនេះកើតមានឡើងក្រោយការប្រកួតពិតមែនឬក៏យ៉ាងណា ហើយអ្វីជាមូលហេតុនៃជម្លោះមួយនេះ?។
បើតាមការនិយាយនៅសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតលោក Tuchel បាននិយាយឱ្យដឹងថា លោកមិនដឹងពីវប្បធម៌ចាប់ដៃមិនមើលមុខគ្នារបស់ជាតិសាសន៍ដទៃទេ តែសម្រាប់ជនជាតិ អាឡឺម៉ង់ គឺចាប់ដៃគឺត្រូវតែមើលមុខគ្នាជារឿងធម្មតា។ ដូចនេះការតឹងសសៃកដាក់គ្នារវាងគ្រូទាំងពីរគឺលោក Tuchel ប្រកាន់លោក Conte ដែលចាប់ដៃតែមិនមើលមុខរបស់លោក។
ប៉ុន្តែបើយើងសង្កេតមើលឱ្យបានគ្រប់ជ្រុងជ្រោយយើងឃើញថាលោក Conte និងលោក Tuchel បានឌឺដងគ្នានៅពេលដែលក្រុមកីឡាកររបស់ខ្លួនស៊ុតចូលទីម្តងៗមកម៉្លេះ។ ពេល Chelsea ស៊ុតចូលលោក Tuchel បានអបអរនឹងឆ្លៀតស្រែកលាយពាក្យឌឺដងខណៈដែល Spurs ស៊ុតចូលវិញលោក Conte ក៏បានប្រើកាយវិាការបែបនេះវិញដែររហូតទទួលបានកាតលឿងម្នាក់មួយសន្លឹក។
ក្រោយពីមានកាយវិការឆ្គាំឆ្គងដាក់គ្នាទៅវិញទៅមកនៅចប់ការប្រកួត គ្រូទាំងពីរក៏ទទួលបានកាតក្រហមតែម្តងដែលមានន័យថាទាំងលោក Tuchel និងលោក Conte ត្រូវហាមមិនឱ្យមកឈរបញ្ជារកីឡាករផ្ទាល់ទៀតបានទេនៅប្រកួតក្រោយរបស់ក្រុមទាំងពីរនេះ។