ក្លឹបធំ៣ប្រជែងគ្នាយក Luis Suarez ដែលផុតកុងនៅ AT Madrid
អតីតខ្សែប្រយុទ្ធ FC Barcelona គឺLuis Suarez ដែលកំពុងតែលេងឲ្យក្លឹប AT Madrid ពេលនេះកំពុងតែស្វែងរកក្លឹបថ្មីនៅពេលដែលកិច្ចសន្យារបស់គេអស់នៅបញ្ចប់រដូវកាលនេះ។
ចាប់តាំងពីចូលរួមជាមួយ AT Madrid មក Suarez បានចូលរួមចំនែកនៅឆ្នាំដំបូងជួយឲ្យក្លឹបឈ្នះ La Liga តែក្រោយមក Suarez ជួបបញ្ហារបួស នឹង អវត្តមានច្រើនក្នុងការប្រកួតនារដូវកាលនេះ។
យ៉ាងណាមិញមានក្លឹប៣ ដែលកំពុងតែចាំយក Suarez ក្នុងនោះមាន Ajax ដែលជាក្លឹបចាស់ , Inter Milan នឹង Sevilla ហើយគេជឿថា Suarez អាចនឹងចាកចេញច្រើនជាងនៅបន្តដោយសារពិបាកប្រជែងជម្រើសដំបូងជាមួយ Joao Felix ៕
Monsoon-