
កាតាជ្រើសរើសកីឡដ្ឋាន Lusail ជាទីតាំងប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup 2022
កាតាបានត្រៀមខ្លួនរួចរាល់ដើម្បីដំណើរការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ ដោយពួកគេប្រើប្រាស់កីឡដ្ឋានចំនួន៨ទទួលក្រុមទាំង៣២ ខណៈកីឡដ្ឋានទើបសាងសង់រួចក្រោយគេនិងធំជាងគេគឺកីឡដ្ឋាន Lusail តម្លៃ៧៦៧លានដុល្លារ ត្រូវជ្រើសរើសសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
ស្របពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនឹងចូលមកដល់ ម្ចាស់ផ្ទះកាតាបានប្រកាសយកកីឡដ្ឋានចំនួន៨ដើម្បីដំណើរការការប្រកួត។ ចំណោមកីឡដ្ឋានទាំង៨ កីឡដ្ឋាន Lusail ដែលសាងសង់រួចក្រោយគេអស់ទឹកប្រាក់ ៧៦៧លានដុល្លារ នឹងត្រូវជ្រើសយកធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២។
កីឡដ្ឋាន Lusail មានទីតាំងស្ថិតក្នុងទីក្រុង Lusail ប្រទេសកាតា និងជាកីឡដ្ឋានធំជាងគេចំណោមកីឡដ្ឋានទាំង៨ ដោយអាចផ្ទុកអ្នកទស្សនាសរុប៨០០០០នាក់។ Lusail នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ពោលគឺនៅមុនពិធីបើកការប្រកួតផ្លូវការរវាងកាតា និងអេក្វាទ័រ ក្នុងពូល A នាកីឡដ្ឋាន Al Bayt ជាង២ខែ។
អត្ថបទ ៖ F11