ចប់បាត់! Heung min Son នឹងអវត្តមាន៥ប្រកួតឲ្យ Tottenham
កីឡាករខ្សែបំរើប្រយុទ្ធរបស់ក្រុមមាន់ខ្នាយមាស Tottenham ដែលប្រិយ៍របស់តែងតែហៅថា Messi អាស៊ី Heung min Son អាចនឹងខកខានការប្រកួតប្រជែងជើងឯក Premier Leagueដល់ទៅ៥ប្រកួត ដោយសារភារកិច្ចជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងក្នុងពាន AFC Asian Cup 2019។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជំរើសជាតិកូរ៉េខាងត្បូងនឹងចាប់ផ្ដើមយុទ្ធនាការជើងឯកទ្វីបអាស៊ីនៅអារ៉ាប់រួមអេមីរ៉េតថ្ងៃទី៧ខែមករា ទល់នឹង ហ្វ៊ីលីពីន តែប្រធានក្រុមវ័យ២៦ឆ្នាំ Son ត្រូវបានរំពឹងថានឹងលេងឱ្យកូរ៉េខាងត្បូងនៅថ្ងៃទី១៦ខែមករា ពេលប៉ះ ចិន។
ទោះយ៉ាងណា ភាពជាក់ស្ដែងនៅចំពោះមុខពេលនេះ គឺ Son នៅជួយក្រុមលោក Mauricio Pochettino ៤ប្រកួតទៀតមុនទៅចូលជំរំក្រុមជម្រើសជាតិ។ គឺនៅលេងទល់នឹង Cardiff ថ្ងៃទី២មករា, ទល់នឹង Tranmere Rovers ថ្ងៃទី៥មករា, ទល់នឹង Chelsea ថ្ងៃទី៩មករា និងទល់ Manchester United ថ្ងៃទី១៣ខែមករា។
គួរបញ្ជាក់ថា Son កំពុងឡើងជើងយ៉ាងខ្លាំង ដោយរកបាន៧គ្រាប់ពី៨ប្រកួតចុងក្រោយសម្រាប់ Spurs ហើយ Son នឹងត្រលប់មកជួយ Spurs វិញពេលប៉ះ Leicester នៅថ្ងៃទី១០កុម្ភៈ ក្នុងករណី កូរ៉េខាងត្បូង ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Asian Cup ដែលនឹងលេងនៅថ្ងៃទី៥ខែកុម្ភៈ៕