Atletico Madrid នឹងបញ្ជាក់ពីការមកដល់របស់ Dembele
(BC-99)
លោក Diego Simeone បាននិយាយថាក្រុមកំពូលតារាង LaLiga Atletico Madrid ត្រៀមនឹងបញ្ជាក់ពីការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Moussa Dembele ពី Lyon ។
Atletico និង Lyon បានស្ថិតនៅក្នុងការចរចារទាក់ទងនឹងកិច្ចព្រមព្រៀងមួយដែលនឹងឃើញ Dembele ផ្លាស់ទៅ Wanda Metropolitano ក្នុងលក្ខខណ្ឌកម្ចីជាមួយនឹងជម្រើសនៃការទិញផ្តាច់។
Dembele រកបានគ្រាប់បាល់តែ ១ គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតលីហ្គ ១៦ លើកសម្រាប់ Lyon រដូវកាលនេះខណៈដែលរដូវកាលមុនរូបគេបានរកគ្រាប់បាល់បាន ២៤ គ្រាប់ក្នុងចំណោម ៤៦ ប្រកួតពីគ្រប់កម្មវិធីទាំងអស់។
លោក Simeone គ្រូបង្វឹកក្រុម Atletico បាននិយាយក្រោយការប្រកួតរបស់ខ្លួនពេលយកឈ្នះ Sevilla ថា៖ “ វាពិតជាមានការវិវឌ្ឍន៍បានល្អសម្រាប់ការដោះដូរនេះ យើងនឹងបញ្ជាក់ឱ្យបានដឹងនៅពេលក្រោយ”។
Dembele ត្រូវបានគេរំពឹងទុកថានឹងធ្វើជាដៃគូសហការណ៍គ្នាបានយ៉ាងល្អនៅតំបន់ផ្តាច់ទីជាមួយខ្សែប្រយុទ្ធ Suarez ក្រោយពី Diego Costa បដិសេធមិនបន្តកិច្ចសន្យារបស់ខ្លួនជាមួយ AT Madrid តទៅទៀត។