
ក្លិប គិរីវង់សុខសែនជ័យ បន្តជម្រុះកីឡាករត្រៀមរដូវកាលថ្មី
ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានបន្តជម្រុះកីឡាករក្នុងស្រុកជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃនេះមានកីឡាករចំនួន៥នាក់ហើយដែលត្រូវបានក្លិបមានមូលដ្ឋាននៅខេត្តតាកែវ បានប្រកាសអំពីការចែកផ្លូវគ្នា ដោយក្នុងនោះមានទាំងសុទ្ធតែកីឡាករក្នុងស្រុក ។
កីឡាករទាំង៥ រូបរួមមាន ៖
១. អ្នកចាំទី គង់ រ៉ាហ្វាត់ ( មកពីក្លិប សូលទីឡូរដូវកាល ២០២០ )
២. អ្នកចាំទី ឈិន ឆៃនុត ( ខ្ចីពីភ្នំពេញក្រោន ជុំទី២ រដូវកាល ២០២០ )
៣. ឡុង បូរាណ ( មកពីក្លិប អាស៊ី អឺរ៉ុប រដូវកាល ២០២០ )
៤. មុំ វ៉ៃ
៥. អ៊ូច តូនី
សូមបញ្ជាក់ថា កាលពីរដូវកាល ២០២០ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានបញ្ជាក់នៅចំណាត់ថ្នាក់លេខ ៨ ដោយឆ្លងកាត់ការប្រកួតចំនួន១៨ ប្រកួតឈ្នះ ៧ ស្មើ ២ និងចាញ់ ៩ ប្រកួត ក្រោយការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិថៃលោក Ekapob Potisai ខណៈរដូវកាល ២០២១ ត្រៀមនាំយកកីឡាករល្អបន្ថែមទៀតដើម្បីត្រៀមការប្រកួតលីគកំពូលកម្ពុជា ៕