មុននេះ! មានការប្រជុំស្តីអំពីពានលីគ និងពានសម្តេចហ៊ុនសែន
តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង គណៈ កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្លិបបាល់ទាត់ទាំង១៣ ស្តីអំពីការរៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ក្រោយពីសម្រាកអស់រយៈពេលជាច្រើនខែដោយសារបញ្ហាជំងឺកូវីដ១៩ ។
ក្រោយកិច្ចប្រជុំបានបញ្ចប់សហព័ន្ធបាល់ទាត់កម្ពុជាមិនទាន់ប្រកាសអំពីការកំណត់ថ្ងៃប្រកួតវិញនៅឡើយនោះទេ ដោយសារតែមានករណីឆ្លងថ្មីបន្ថែមទៀត ប៉ុន្តែ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជម្រាបជូន ក្រសួងអបរំ យុវជន និង កីឡា គណៈកម្មាធីការជាតិអូឡាំពិក និងសហព័ន្ធកីឡាជាតិ ដោយយោងតាមចំណារឯកភាពរបស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះ ថ្ងៃទី ២១ ឧសភាព ក្រោយក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកិច្ចប្រជំុរួចឱ្យមានសកម្មភាពកីឡាឡើងវិញ ។
ដូច្នេះហើយ ការប្រកួតក្របខណ្ឌបាល់ទាត់លំដាប់កំពូលរបស់កម្ពុជា Metfone Cambodian League សប្ដាហ៍ទី៦ រួមទាំងពានរង្វាន់សម្តេច ហ៊ុន សែន នាវគ្គ ៨ក្រុម ថ្នាក់ខេត្ អាចវិលមកវិញពេលណារង់ចាំសេចក្តីប្រកាសជាសាធារណៈរបស់សហព័ន្ធបាល់ទាត់កម្ពុជា ធ្វើការសម្រេច ក្រោយបញ្ចប់កិច្ចប្រជុំខាងលើនារសៀលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះសិន៕
រូបភាព៖ CNCC