
ពូអ្នកចាំទី Henderson ឈ្នះការភ្នាល់ពិសេសមួយបានប្រាក់យ៉ាងសន្ធឹក
ឪពុកមាអ្នកចាំទី Dean Henderson បានឈ្នះប្រាក់រង្វាន់ដល់ទៅ១២៥០០ផោន ព្រោះបានភ្នាល់ជុំវិញឱកាសជាប់ជម្រើសជាតិរបស់ក្មួយប្រុសខ្លួន។
កាលនៅអាយុ១៤ឆ្នាំពេលកំពុងហាត់នៅក្រុមថ្នាលក្លិប Carlisle United ពូរបស់គេភ្នាល់៥០ផោនថា កីឡាកររូបនេះនឹងបានចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស។ ការភ្នាល់នេះគឺមួយសង៥០០ឯណោះ។
ជាលទ្ធផលគឺនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ គ្រូបង្គោលជម្រើសជាតិអង់គ្លេស Gareth Southgate បានដាក់ Henderson នៅវគ្គទីពីរពេលប្រកួតមិត្តភាពជាមួយសាធារណរដ្ឋអៀរឡង់។ ចំណែកម្ដាយ និងជីដូនរបស់សមាជិកក្លិបបិសាចក្រហម Manchester United រូបនេះក៏ឈ្នះបាន២៥០០ផោនរៀងៗខ្លួនដែរ តែពេលគេទៅដល់ Old Trafford គឺតម្លៃសងធ្លាក់សល់ត្រឹម៥០ដងប៉ុណ្ណោះ ពោលមួយសង៥០។

Goalie Dean Henderson from Whitehaven signs for Man Utd. pic MIKE McKENZIE 9th Aug 2011
SAFE HANDS: Goalie Dean Henderson from Whitehaven who plays his football for Carlisle Utd Academy is to join Premier League Champs Man Utd. pic Mike McKenzie50023134W009.JPG
Dean Henderson ចូលរួមជាមួយ Man UTD នៅរដូវកាល២០១៥ តែត្រូវចាំដល់រដូវកាល២០២០/២០២១ ទើបទទួលបានឱកាសចូលក្រុមធំ។ ក្រោយស៊ីញ៉េកុងត្រាថ្មី គេបង្ហាញខ្លួនបាន៣លើក នៅ UCL ពីរដង និង League Cup ម្ដង។ ចំនួននេះមិនទាន់ធ្វើឲ្យកីឡាករវ័យ២៣ឆ្នាំសប្បាយចិត្តទេ ហើយគេក៏ធ្លាប់បង្ហើបពីបំណងផ្លាស់ចេញដើម្បីឱកាសលេងកាន់តែច្រើនទៀតផង៕