Takumi Minamino ផ្លាស់ពី Liverpool ទៅកាន់ Monaco ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ
ខ្សែបម្រើ Takumi Minamino នឹងផ្លាស់ពី Liverpool ទៅកាន់Monaco ជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ខាងមុខ ក្នុងតម្លៃខ្លួនប្រមាណ ១៥,៥ លានផោន និងកិច្ចសន្យារយៈពេល៤ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ។
Minamino ចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០២០ ដោយផ្ទេរពីក្លឹបអូទ្រីស Red Bull Salzburg ក្នុងតម្លៃខ្លួន៧,២៥លានផោន។ រូបគេរកបាន១៤គ្រាប់ក្នុងការបង្ហាញខ្លួនឲ្យ Liverpool ចំនួន៥៥ប្រកួត និងជាអ្នករកបានគ្រាប់ច្រើនជាងគេនៅពានរង្វាន់ក្នុងស្រុកកាលពីរដូវកាលមុន។
ជាក់ស្តែង ការរកបាន៧គ្រាប់របស់ Minamino បានជួយក្រុមលោក Jurgen Klopp ឈ្នះពាន FA Cup និង League Cup។
អត្ថបទ F11