លោក Honda ចប់ភារកិច្ចក្នុងក្រុមធំកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្លែងអំណរគុណ និងលាលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរថា សូមថ្លែងអំណរគុណចំពោះលោក Keisuke Honda ដែលបានចំណាយពេលវេលា និងការលះបង់ចំពោះក្រុមជម្រើសជាតិកម្ពុជា ចាប់ពីខែសីហា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០២៣។ ការប្រកួតរវាងកម្ពុជា និងថៃ គឺជាការប្រកួតចុងក្រោយរបស់គាត់ជាមួយនឹងក្រុមធំជម្រើសជាតិ។
ទោះបីជាចាកចេញពីក្រុមធំកម្ពុជា ក៏ Honda នៅតែមានភារកិច្ចមួយទៀតចុងក្រោយជាមួយនឹងក្រុមអាយុក្រោម២២ឆ្នាំ ដែលជាការប្រកួតកីឡាស៊ីហ្គេម២០២៣។
អ្នកចាត់ការវ័យ៣៦ឆ្នាំនឹងដឹកនាំការហ្វឹកហាត់របស់ក្រុម U22 កម្ពុជាក្នុងខែកុម្ភៈ ដើម្បីត្រៀមប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅខែឧសភា៕