មានពាក្យចចាមអារ៉ាមថា Privat ក៏បានសញ្ជាតិខ្មែរដែរ
បើតាមពាក្យចចាមអារ៉ាម មិនត្រឹមតែ Yudai Ogawa ទេដែលទទួលបានសញ្ជាតិខ្មែរ អតីតខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Privat Mbarga ដែលបច្ចុប្បន្នកំពុងលេងនៅក្លិបឥណ្ឌូនេស៊ី Bali United ក៏ទំនងទទួលបានឱកាសពាក់អាវជម្រើសជាតិកម្ពុជាដែរ។
តាមពិតទៅកាលពីប៉ុន្មានឆ្នាំ អ្នកគាំទ្រជាច្រើនក៏ចង់ឃើញ Privat ជាប់ជម្រើសជាតិកម្ពុជាដូចគ្នា។
ដោយឡែក ប៉ុន្មានថ្ងៃទៀត កីឡាករធ្លាប់លេងនៅបឹងកេត, វេស្ទើន, ណាហ្គាវើលដ៍, អង្គរថាយហ្គឺរ និងអាស៊ីអឺរ៉ុបយូណាយធីតរូបនេះនឹងធ្វើដំណើរមកកម្ពុជា ដែលត្រូវបានគេដឹងថា មកជួបភរិយារបស់គេ។ តែយ៉ាងណា យើងនឹងមើលថាតើ ក្រៅពីជួបគ្រួសារ គេនឹងធ្វើអ្វីទៀត!