ចាន់ វឌ្ឍនាកា ៖ ចាញ់ម៉ាឡេស៊ី មកពីពួកយើងខូចបាល់ខ្លួនឯងច្រើន
ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ការចាញ់ម៉ាឡេស៊ីនៅថ្ងៃនេះពួកយើងបាន ប្រឹងប្រែង អស់ពីសមត្ថភាពហើយ ប៉ុន្តែពួកយើងមានកំហុសខ្លួនឯងមួយចំនួន ។
ក្រោយចប់ការប្រកួត ចាន់ វឌ្ឍនាកា ប្រាប់ទូរទស្សន៍ BTV ថា ពួកយើងពិតជាខំប្រឹងប្រែង អស់ពីសមត្ថភាពហើយ ប៉ុន្តែសោកស្តាយមិនអាចរកគ្រាប់បាល់បាន ។ កំហុសមួយចំនួន កើតចេញពីពួកយើងផ្ទាល់គឺខួចបាល់ខ្លួនឯងតែម្តង ។ យើងសង្ឃឹមថាប្រកួតក្រោយនឹង អាចធ្វើបានល្អជាងនេះ ។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបាត់បង់៣ពិន្ទុក្នុងការប្រកួតបើកឆាក AFF Suzuki Cup 2018 ថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា នាទឹកដីពហុកីឡដ្ឋានជាតិដោយចាញ់ ម៉ាឡេស៊ី ១ ទល់ ០ ។ ប្រកួតបន្ទាប់ ក្រុមគោព្រៃខៀវ ត្រូវជួប ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ២០១៨ ៕