ការប្រកួតជម្រុះយ៉ូរ៉ូយប់មិញ អេស្ប៉ាញ ឈ្នះ ស៊ុយអ៊ែត ៣ទល់០ ដោយគ្មានគ្រូបង្វឹក(មានវីដេអូ Hili)
កីឡាករ Sergio Ramos, Alvaro Morata ហើយនិង Alvaro Oyarzabal របស់ជម្រើសជាតិ អេស្ប៉ាញ បានស៊ុតបញ្ជូលទីម្នាក់១គ្រាប់ ក្នុងជំនួបជាមួយក្រុមជម្រើសជាតិស៊ុយអ៊ែត នៅវគ្គជម្រុះពានរង្វាន់យ៉ូរ៉ូ ២០២០ក្នុងពូល F ស្របពេលដែលមិនមានវត្តមានលោក Luis Enrique ដឹកនាំ។
គួរបញ្ជាក់ការនេះគឺជាជ័យជំនៈ៤លើកជាប់ៗគ្នារបស់ជម្រើសជាតិអេស្ប៉ាញ នៅវគ្គជម្រុះពានរង្វាន់យ៉ូរ៉ូ ២០២០ក្នុងពូល F ស្របពេលដែលអវត្តមានរបស់លោកគ្រូបង្វឹក Luis Enrique នៅពាក់កណ្តាលតង់ទី ២ បានធ្វើឱ្យពួកគេផ្តួលស៊ុយអែត ៣-០ នៅឯកីឡដ្ឋាន Santiago Bernabeu កាលពីយប់មិញ។ ក្នុងនោះ កីឡាករ Sergio Ramos បានស៊ុតបាល់ពិន័យ១១ម៉ែត្រនាំមុខមុននៅនាទី៦៤ កីឡាករ Alvaro Morata បន្ថែមគ្រាប់បាល់ទី២ ក្នុងនាទី៨៥ ដោយបាល់ពិន័យ១១ម៉ែត្រដូចគ្នា និងគ្រាប់បាល់ទី៣ ក្នុងនាទី៨៧ ដោយកីឡាករ Alvaro Oyarzabal។
គិតត្រឹមពេលនេះ គោតូរ៉ូអេស្ប៉ាញ ៤ប្រកួតកន្លងមកឈ្នះទាំង៤ មាន១២ពិន្ទុនាំមុខគេក្នុងពូល F ដោយតាមពីក្រោយពីសំណាក់ក្រុម ស៊ុតអ៊ែត មាន៧ពិន្ទុ៕ (មានវីដេអូ Hili)