Yudai ៖ ខ្ញុំបានសំណើពីសហព័ន្ធបាល់ទាត់កម្ពុជាខែមុនប៉ុណ្ណោះ តែខ្ញុំសម្រេចចិត្តមិនយូរទេ
Yudai Ogawa ថ្លែងថា មិនស្ដាយទេដែលត្រូវចោលសញ្ជាតិជប៉ុនរបស់គេ ដើម្បីចូលសញ្ជាតិខ្មែរ។ សមាជិកថ្មីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារូបនេះឱ្យដឹងថា ទើបតែបានទទួលសំណើពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីខែមុនប៉ុណ្ណោះ ហើយគេក៏មិនបានគិតយូរដែរ។
គេបានពិភាក្សាជាមួយក្រុមគ្រួសារ ហើយឪពុកម្ដាយក៏យល់ស្រប។ កីឡាករក្លិបភ្នំពេញក្រោន លើកឡើងដែរថា គេធ្លាប់បានគិតពីឱកាសចូលរួមជួយកម្ពុជាតាំងពីនៅប្រទេសនេះបាន៣ឆ្នាំ។
គួរដឹងដែរថា Yudai Ogawa ត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រៀមប្រកួតជម្រុះ FIFA World Cup 2024 តទល់ប៉ាគីស្ថាន នៅថ្ងៃទី១២ និងថ្ងៃទី១៧ ខែតុលា៕