
គ្រូ និងកីឡាករ Spurs ជាប់បុគ្គលឆ្នើម Premier League ប្រចាំខែសីហា
James Maddison បានជាប់ជាកីឡាករឆ្នើមប្រចាំខែរបស់ Premier League សម្រាប់ខែសីហា និងលោក Ange Postecoglou ជាប់អ្នកចាត់ការប្រចាំខែ។
Spurs មិនទាន់ចាញ់សោះក្នុងការប្រកួតលីគចំនួន៣លើកក្នុងខែសីហា ដោយបានយកឈ្នះក្រុម Manchester United និង Bournemouth និងស្មើជាមួយ Brentford។
Postecoglou គឺជាអ្នកចាត់ការថ្មីដំបូងគេចាប់តាំងពី David Wagner របស់ Huddersfield Town ទទួលបានរង្វាន់ក្នុងខែដំបូងនៅ Premier League ។
Maddison បានស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៣ដងក្នុងការប្រកួត Premier League ៣លើកដំបូងសម្រាប់ក្រុម Tottenham ។
Maddison ទទួលបានសម្លេងច្រើនជាង Karou Mitoma, Rodri, Byran Mbuemo, Taiwo Awoniyi និង Jarrod Bowen ដើម្បីឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែដំបូងនៃរដូវកាល៕