តិចអត់ដឹង! ក្រុមនារី Chelsea ឈ្នះដល់ទៅ៣ពានក្នុងរដូវកាល២០២០/២០២១
ក្រុមបាល់ទាត់នារី Chelsea បានយកឈ្នះក្រុមនារី Arsenal ដោយលទ្ធផល ០ទល់នឹង៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Women’s FA Cup នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ។
នេះជាពានរង្វាន់ទី៣ហើយសម្រាប់ក្រុមតោញីខៀវ ក្នុងរដូវកាល ២០២០/២០២១។ ពួកគេបានឈ្នះតំណែងជើងឯក Women’s League កាលខែមីនា និងអបអរជើងឯក FA Women’s Super League ក្នុងខែឧសភា។
ប្រសិនបើបូកទាំង Charity Shield គឺពានបើករដូវកាល ក្រុមនារី Chelsea រកបាន៤ពានទៅហើយ។
គួរឲ្យស្ដាយដែរ កាលថ្ងៃទី១៦ ខែឧសភា ពួកគេបានចាញ់ UEFA Women’s Champions League ក្រោមថ្វីជើងក្រុមនារី Barcelona ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
គួររំឭកថា ក្រុមនារី Chelsea ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ និងបានគ្រងជើងឯកលីគកំពូលអង់គ្លេស ៤ដង៕