Cambodian League 2 រដូវកាលថ្មីចាប់ផ្ដើមចុងសប្ដាហ៍នេះ
ការប្រកួតបាល់ទាត់ក្របខណ្ឌទី២កម្ពុជា រដូវកាល ២០២៣/២០២៤ នឹងចាប់ផ្តើម នៅចុងសប្តាហ៍នេះហើយ ពោលគឺពីថ្ងៃទី ១៦កញ្ញា ដោយរដូវកាលថ្មីនេះ មានក្រុមចំនួន៨ចូលរួមប្រកួតប្រជែង ។
ក្រុមទាំងអស់ដែលចូលរួមមានចំនួន៨ក្រុម គឺ
– សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
– អាយ អេស អាយ ដង្កោសែនជ័យ
– ក្លិបកីឡាបាល់ទាត់ វិសាខា (B)
– មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ អាយុក្រោម១៨ឆ្នាំ
– សមាគមកីឡាបាល់ទាត់ យុវជន ខ.ភ.ម (B)
– ឡាយហ្វ ខេត្តព្រះសីហនុ
– ក្លិបបាល់ទាត់ អង្គរស៊ីធី
– ក្លិបបាល់ទាត់សៀមរាប
ចំពោះរូបមន្តប្រកួត គឺគ្រប់ក្រុមទាំងអស់ នឹងត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ហើយក្រុមដែលមានពិន្ទុច្រើនជាងគេក្លាយជាម្ចាស់ជើងឯកប្រចាំរដូវកាល។
ការប្រកួតសប្ដាហ៍ទី១នេះ នៅថ្ងៃសៅរ៍ ទី ១៦ កញ្ញា មាន២គូ
ក្រុមឡាយហ្វ ខេត្តព្រះសីហនុ ប៉ះ អង្គរស៊ីធី នៅកីឡដ្ឋានឡាយហ្វ
គូទី២ ក្រសួងមហាផ្ទៃ ប៉ះ យុវជន ខ.ភ.ម (B) នៅទីលានបណ្ឌិតសភានគរបាលកម្ពុជា
នៅថ្ងៃអាទិត្យ ទី១៧ កញ្ញា ក៏មាន១គូ ផងដែរ
ខេត្តសៀមរាប ប៉ះ សាលាបាល់ទាត់ជាតិ នៅកីឡដ្ឋានខេត្តសៀមរាប
នៅថ្ងៃច័ន្ទ ទី១៨ កញ្ញា មាន១គូ
វិសាខា (B) ប៉ះ ISIដង្កោសែនជ័យ (B) នៅកីឡដ្ឋានព្រីនស៍ ៕