ប្រេស៊ីលនឹងគ្មានវត្តមាន Neymar សម្រាប់ការប្រកួតជម្រុះ World Cup របស់ពួកគេជាមួយអាហ្សង់ទីន
ប្រេស៊ីលនឹងគ្មានវត្តមាន Neymar សម្រាប់ការប្រកួតជម្រុះ World Cup របស់ពួកគេជាមួយអាហ្សង់ទីននៅថ្ងៃពុធព្រឹកស្អែកនេះ(ម៉ោងនៅកម្ពុជា)។
តារាឆ្នើមរបស់ក្លឹប Paris Saint-Germain បានរងរបួសអំឡុងពេលហ្វឹកហាត់ ហើយមិនបានធ្វើដំណើរទៅកាន់ប្រទេសអាហ្សង់ទីនជាមួយនឹងក្រុមជម្រើសជាតិនោះទេ។
គួររំលឹកថា កីឡាករវ័យ 29 ឆ្នាំរូបនេះបានលេងពេញ 90 នាទី ខណៈដែលក្រុមរបស់គេបានយកឈ្នះកូឡុំប៊ី 1-0 កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែល Neymar ជាអ្នកបញ្ជូលបាល់ឲ្យ Lucas Paqueta ស៊ុតសម្រេចគោលដៅ៕