Kyle Walker តកុងត្រាថ្មី២ឆ្នាំទៀតនៅ Man City
Kyle Walker បានចុះកិច្ចសន្យាថ្មីពីរឆ្នាំទៀតនៅ Manchester City ។
កីឡាករវ័យ៣៣ឆ្នាំបានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាចាស់ ហើយត្រូវបានភ្ជាប់នឹងការផ្លាស់ទៅ Bayern Munich នៅរដូវក្តៅ។
Walker បានឈ្នះពានរង្វាន់ធំៗចំនួន១៣អំឡុង៦ឆ្នាំនៅ Man City ហើយកិច្ចព្រមព្រៀងថ្មីមានន័យថា ញេនឹងបន្តនៅដល់ឆ្នាំ ២០២៦។
ខ្សែការពារស្តាំរូបនេះបានចូលរួមជាមួយ Man City ពី Tottenham ក្នុងកិច្ចព្រមព្រៀង៤៥លានផោនក្នុងខែសីហា២០១៧ ។
Walker បានបង្ហាញខ្លួនចំនួន៣៩ដងពីគ្រប់កម្មវិធីសម្រាប់ City កាលពីរដូវកាលមុន តែមិនបានចូលលេងវគ្គផ្តាច់ព្រ័ត្រឌ Champions League ទល់នឹង Inter Milan ទេ៕