Sancho ដល់ស្ថានការណ៍ហាត់ដាច់ដោយឡែកនៅ Man UTD
Jadon Sancho នឹងហ្វឹកហាត់នៅឆ្ងាយពីក្រុមដំបូង រហូតដល់បញ្ហាជាមួយអ្នកចាត់ការ Erik ten Hag ត្រូវបានដោះស្រាយ។
Ten Hag បានដក Sancho ចេញពីក្រុមពេលចាញ់ Arsenal កាលពីដើមខែនេះដោយនិយាយថា ការហ្វឹកហាត់របស់ខ្សែបម្រើស្លាបរូបមិនដល់កម្រិត។
Sancho វ័យ ២៣ឆ្នាំបានច្រានចោលការលើកឡើងរបស់គ្រូបង្វឹកជនជាតិហូឡង់ ហើយបានអះអាងថាគាត់ជា រឿងមិនពិត។
បិសាចក្រហមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Sancho នឹងស្ថិតក្នុងការហ្វឹកហាត់ផ្ទាល់ខ្លួនពីក្រុមធំ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងអំឡុងការដោះស្រាយបញ្ហាវិន័យក្រុម៕