កីឡាករ Man UTD នឹងបានម្នាក់ជិតកន្លះលានផោនបើធ្វើរឿងបែបនេះបាន
សារព័ត៌មាន Daily Mail បានបង្ហាញថា កីឡាករ Manchester United ម្នាក់ៗ អាចបានប្រាក់ដាក់ហោប៉ៅជិត៥០ម៉ឺនផោនក្នុងម្នាក់ៗ ប្រសិនបើ បិសាចក្រហមឈ្នះពានចំនួន៤ក្នុងរដូវកាលនេះ។
កីឡាករ Man UTD ទទួលបាន ៦៥០០០ផោនរួចរាល់ហើយក្នុងម្នាក់ៗបន្ទាប់ពីបានឈ្នះពានរង្វាន់ Carabao Cup ថ្មីៗនេះ។ ប្រសិនបើបានលើកពាន FA Cup ទៀត ពួកគេនឹងទទួលបានប្រាក់បន្ថែមចំនួន ៨៥០០០ផោនក្នុងម្នាក់ៗ។ នៅ Europa League វិញ កីឡាករក៏បានប្រាក់បន្ថែម ៨៥០០០ផោនក្នុងម្នាក់ៗដូចគ្នា ប្រសិនបើពួកគេឈ្នះជើងឯក។
ប្រាក់រង្វាន់ដ៏ធំបំផុតនឹងបានពីការឈ្នះជើងឯក Premier League គឺ២៥០០០០ផោនក្នុងម្នាក់៕