ក្រុមបាល់ទាត់ចំនួន១០ ត្រៀមប្រកួតពានរង្វាន់ទ្រទ្រង់មូលនិធិ គន្ធបុប្ផា
ក្រុមបាល់ទាត់ចំនួន១០ ត្រៀមប្រកួតពានរង្វាន់ទ្រទ្រង់មូលនិធិ គន្ធបុប្ផា ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី៤ ខែធ្នូ ខាងមុខនេះ ក្រោយពីពន្យាពេលអស់រយៈពេល៦ខែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ។
ការប្រកួតចែកជា២ពូល ក្នុងពូលនីមួយៗ មាន ៥ក្រុម ប្រកួតសន្សំពិន្ទុ ដើម្បីយកលេខ១និង ២ក្រុមតាមក្រុមនីមួយៗ ឡើងទៅប្រកួតខ្វែង ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ការប្រកួតធ្វើឡើងរៀងរាល់ចុងសប្តាហ៍ នាទីលានវិទ្យាល័យច្បារអំពៅ ។ សូមបញ្ជាក់ថា ក្រុមដែលឈ្នះជើងឯកទទួលបានតែពានប៉ុណ្ណោះ ដោយមិនមានប្រាក់រង្វាន់ទេដោយសារថវិការបានពីការចុះឈ្មោះនឹងបរិច្ចាកចូលមូលនិធិគន្ធបុប្ផា ៕