
Barcelona ដំណើរការខ្ចី Morata បាន៩៥ភាគរយហើយ
Alvaro Morata ត្រូវបានរាយការណ៍ថា កំពុងស្ថិតលើការវិលត្រលប់ទៅអេស្ប៉ាញវិញហើយ ដើម្បីក្លាយជាខ្សែប្រយុទ្ធរបស់ FC Barcelona ក្រោមការដឹកនាំពីគ្រូបង្គោល Xavi។
ការផ្លាស់ប្ដូរនេះគឺធ្វើឡើងលើលក្ខខណ្ឌខ្ចីពី Atletico Madrid រយៈពេល៦ខែ ខណៈបច្ចុប្បន្នគេកំពុងលេងនៅ Juventus លើលក្ខខណ្ឌខ្ចីដូចគ្នា។
Morata បានផ្លាស់ពី Chelsea ទៅ Atletico Madrid លើតម្លៃ៥៨លានផោន កាលឆ្នាំ២០១៩។
បើតាមសារព័ត៌មាន AS ការចរចាគ្នាសម្រេចបាន៩៥ភាគរយ៕