ណាហ្គាវើល ចុះកិច្ចសន្យាខ្សែប្រយុទ្ធជម្រើសជាតិ Moldova
ក្លិបបាល់ទាត់ ណាហ្គាវើល បានប្រកាសជាផ្លូវការក្នុងការចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធជម្រើសជាតិ Moldova គឺកីឡាករ Leuca Petru សម្រាប់ត្រៀមប្រកួតប្រជែងលីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១ ដែលចាប់ផ្ដើមក្នុងខែ មិនា នេះ ។
Leuca Petru កីឡាករមានកំពស់១.៩៣ម៉ែតរូបនេះ គេគឺជាកីឡាករដែលសំបូរបទពិសោធន៍លើទីលាន គាត់ធ្លាប់ជាប់ជម្រើសជាតិឈុតធំ Moldova ក្នុងឆ្នាំ២០១៩និងជម្រើសជាតិយុវជន U-16,U-17,U-19,U-21 ផងដែរ ។
សម្រាប់ក្លិបអាជីពវិញ Petru ធ្លាប់លេងឲ្យក្លិបដែលលេងនៅលីគកំពូលជាច្រើននៅប្រទេសផ្សេងៗគ្នាមានដូច៖ ជាលីគកំពូលប្រទេស អ៊ុយក្រែន,លីទុយអានី,គុយវ៉ែត, ក្រិក,អូមេន,អ៊ីតាលី(លីគ២) និង ឥណ្ឌា ជាដើម ៕