Burnley បដិសេធសំណើ Luton រឿងដូរដីជើងទី១
Burnley បានបដិសេធសំណើពី Luton ដើម្បីផ្លាស់ប្តូរទីតាំងសម្រាប់ការប្រកួតក្នុងផ្ទះ Premier League។ ពេលចាប់គូដំបូង Luton ត្រូវលេងនៅកីឡដ្ឋាន Kenilworth Road តែបានស្នើស Turf Moor របស់ Burnley វិញ។
សមត្ថភាពរបស់ Luton ក្នុងការចាប់ផ្តើមយុទ្ធនាការលីគកំពូលជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលជាង៣០ឆ្នាំបានស្ថិតក្នុងភាពស្រពិចស្រពិលចាប់តាំងពីពួកគេទទួលបានកៅអីទៅ Premier League។ ពួកគេត្រូវកែលម្អកីឡដ្ឋានជាចាំបាច់ដើម្បីអនុលោមតាមស្តង់ដារអប្បបរមារបស់ Premier League ។
ទោះបីជាត្រូវបានផ្តល់ឱ្យការប្រកួតក្រៅដីនៅឯ Brighton សម្រាប់សប្ដាហ៍ដំបូង ក៏ Luton នៅតែមិនទាន់អាចធានាថា ការកែលម្អនឹងត្រូវបញ្ចប់នៅពាក់កណ្តាលខែសីហានោះទេ៕