កូន Zidane ម្នាក់មិនទាន់រកក្លិបថ្មីបាននៅឡើយទេ ក្រោយចេញពី Real Madrid
បន្ទាប់ពីកិច្ចសន្យាអស់សុពលភាពនៅ Real Madrid អ្នកចាំទី Luca Zidane មិនទាន់រកឃើញក្រុមថ្មីនៅឡើយទេ។
AS បានដកស្រង់សម្តីលោក Laurent Nicollin ប្រធានក្លិប Montpellier ថា “៖ ចុះកុងត្រា Luca Zidane មែន? គេគឺជាអ្នកចាំទីដ៏ល្អម្នាក់ដែលមានសក្តានុពល។ ប៉ុន្តែក្លិបមាន Dimitry Bertaud ហើយ ។ យើងកំពុងស្វែងរកអ្នកចាំទីដៃមួយសម្រាប់ក្រុមម្ចាស់ផ្ទះ។”
Luca បានស្ថិតក្នុងការពិចារណារបស់ Montpellier ។ ទោះយ៉ាងណា ក្រុមបារាំងមិនទាន់ទាក់ទងកូនលោក Zidane រូបនេះនៅឡើយទេ។ មានន័យថា Luca នៅតែមិនទាន់មានក្លិបថ្មី។
នៅក្នុងរដូវកាល ២០១៩/២០ Luca ត្រូវបាន Real Madrid ឲ្យ Racing Santander ខ្ចីលេងក្របខណ្ឌទីពីរ។ គេចូលលេង៣៣ ប្រកួត និងរបូត៤២គ្រាប់។ បន្ទាប់ពីរដូវកាល Santander បានធ្លាក់ទៅក្របខណ្ឌទី៣។
យ៉ាងណា Luca ទទួលបានស្ថិតិគួរចាប់អារម្មណ៍ ពោលសង្គ្រោះបាន១០១ដង ដោយឈរនៅចំណាត់ថ្នាក់ទី ៦ ក្នុងបញ្ជីអ្នកចាំទីដែលជួយបានច្រើនជាងគេ។
ចាប់ពីអាយុ៦ឆ្នាំ Luca ត្រូវបានឪពុកបញ្ជូនទៅហ្វឹកហាត់នៅថ្នាល Real Madrid និងបានលេងក្នុងក្រុម B។
ចាប់ពីរដូវកាល ២០១៧/១៨ Luca ត្រូវបានបញ្ចូលក្នុងក្រុមធំតែមិនអាចប្រជែងកៅអីដំបូងបានទេ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ គេលេងបានពីរប្រកួតនៅ La Liga។
នៅឆ្នាំ ២០១៩ អ្នកចាត់ការ Zinedine Zidane ត្រូវបានគេរិះគន់ក្រោយដាក់កូនប្រុសចូលចាប់បាល់ក្នុងជ័យជម្នះ ៣-២ លើក្រុម SD Huesca នៅឯកីឡដ្ឋាន Bernabeu ។ ការសម្រេចចិត្តរបស់ Zizou ទទួលបានប្រតិកម្មអវិជ្ជមានខ្លាំងពីអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ។
ផ្ទុយទៅវិញលោក Zidane ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា “ខ្ញុំមិនជ្រើសរើសកូនប្រុសរបស់ខ្ញុំទេ។ ខ្ញុំជ្រើសរើសអ្នកចាំទី Real Madrid។”
យោងតាមសារព័ត៌មាន AS ក្រុមជើងឯក La Liga មួយនេះបានសម្រេចចិត្តមិនបន្តកុងត្រាជាមួយ Luca នៅរដូវក្តៅឆ្នាំ ២០២០ ឡើយ ដូច្នេះហើយអ្នកចាំទីវ័យ ២២ ឆ្នាំទំនេរមិនទាន់មានក្លិបចាប់ពីថ្ងៃទី ៣០ ខែមិថុនា៕