
ខ្លាចាស់ភ្នំដងរែក ចាន់ សំអាត នៅមិនទាន់អាចវិលត្រឡប់មកកាន់សង្វៀនវិញបាន
ខ្លាចាស់ភ្នំដងរែក ចាន់ សំអាត នៅមិនទាន់អាចវិលត្រឡប់មកការប្រកួតលើសង្វៀនវិញបាននៅឡើយទេ ដោយសារតែបង្ហាញរបួសប្រះឆ្អឹងដៃមិនទាន់ជាសះស្បើយ នេះបើយោងតាមការនិយាយប្រាប់ពីសំណាក់ ចាន់ សំអាត ជាមួយក្រុមការងារ MSR SPORT។ អតីតអ្នកប្រដាល់វ៉ៃដាក់ទ្រុងរូបនេះបានបន្ថែមឲ្យដឹងទៀតថា៖ អស់រយៈពេលជាង៣ខែហើយ ដែលរូបគេខកខានឡើងសង្វៀនប្រកួត ម្យ៉ាងវិញទៀត ដៃរបស់ខ្លួនមិនទាន់ជានៅឡើយទេ ព្រោះពេលប្រឹងក្តាប់ដៃម្តងៗ មានអារម្មណ៍ថាឈឺនៅឡើយ។ ហើយអ្វីដែលខ្លួនបារម្ភខ្លាំងជាងគេនៅពេលដែលមិនបានហ្វឹកហាត់ និង ឡើងប្រកួត គឺបញ្ហាគីឡូ! ព្រោះសម្រាកយូរ គីឡូក៏អាចឡើងតាមហ្នឹងដែរ។
គួររំលឹកថា របួសបាក់ឆ្អឹងដៃស្តាំរបស់ ចាន់ សំអាត កើតមានឡើង នៅពេលដែលកីឡាកររូបនេះប្រកួតជាមួយ អេលីត សាន់ នាសង្វៀន CBS ខណៈដែល កូនសិស្សរបស់ ប៉ែនកាក់គុនខ្មែរ បានទាត់ចូលដៃជាច្រើនជើង ក៏បណ្តាលឲ្យជួបហេតុការដូចនេះតែម្តង៕