Alphonso Davies ក្លាយជាខ្សែការពារឆ្វេងថ្លៃជាងគេលើលោក
Alphonso Davies បានវ៉ា Andrew Robertson ក្លាយជាខ្សែការពារឆ្វេងដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។
ការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Transfermarkt តម្លៃរបស់ Davies បានកើនឡើងពី ៦០ លានអឺរ៉ូដល់ ៨០ លានអឺរ៉ូ។ ក្នុងមួយឆ្នាំតម្លៃខ្លួនរបស់គេបានកើនឡើងពី ១០ លានអឺរ៉ូដល់ ៨០ លានអឺរ៉ូ។ (ឡើងម្ដងបន្តិចៗ)
Robertson របស់ Liveprool នៅពីក្រោយ Davies ដោយមានតម្លៃ៦៤ លានអឺរ៉ូ។ លេខ ៣ដល់លេខ៥ គឺ Renan Lodi (៥០ លានអឺរ៉ូ), Theo Hernandez (៤៥ លានអឺរ៉ូ) និង Ben Chilwell (៤០ លានអឺរ៉ូ) ។
នៅរដូវកាល ២០១៩/២០ Davies និង Bayern Munich បានឈ្នះពានរង្វាន់ជាច្រើន។ Davies គឺជាកម្លាំងដ៏សំខាន់នៃជ័យជម្នះរបស់ Bayern ដោយលេងបាន៤៦ប្រកួត ស៊ុតបញ្ចូលទី ៣ គ្រាប់និងបញ្ជូន១០ដង។
នៅខែមករាឆ្នាំ ២០១៩ Bayern បានជ្រើសរើសយក Davies ពី Vancouver ក្នុងតម្លៃ១០លានអឺរ៉ូ។ ភាពចាស់ទុំរបស់ Daves បានធ្វើឱ្យអ្នកជំនាញភ្ញាក់ផ្អើល ព្រោះគេមានអាយុត្រឹមតែ ១៩ឆ្នាំហើយទើបតែចំណាយពេលពេញមួយរដូវដំបូងក្នុងការប្រកួតលក្ខណៈអាជីព។
Davies ត្រូវបានគេកត់សម្គាល់ចំពោះល្បឿន និងការប្រយុទ្ធ។ រដូវកាល ២០១៩/២០ Davies ធ្លាប់រត់បានល្បឿន ៣៥.៤ គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលជួបជាមួយខ្សែការពាររបស់ក្រុម Dortmund ។
កីឡាករជម្រើសជាតិកាណាដាជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងបញ្ជីកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេនៅ Bayern ។ ខ្សែបម្រើ Serge Gnabry នាំមុខគេ គឺ ៩០ លានអឺរ៉ូ។ ខ្សែការពារ Joshua Kimmich នៅពីក្រោយ Gnabry ក្នុងតម្លៃ ៨៥ លានអឺរ៉ូ៕