Aubameyang ឈ្នះពានកីឡាករល្អប្រចាំខែតុលា ខណៈ Aaron Ramsey ឈ្នះពានគ្រាប់ល្អ (មានវីដេអូ)
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែតុលាបន្ទាប់ពីបង្ហាញសមត្ថភាពរបស់ខ្លួនបានយ៉ាងលេចធ្លោនៅក្នុងក្របខណ្ឌ Premier League កាលពីខែមុន។
កីឡាករជម្រើសជាតិហ្គាបុងបានស៊ុតបញ្ចូលទី៥គ្រាប់ក្នុងការបង្ហាញខ្លួន៣ប្រកួតដោយធ្វើឲ្យរូបគេបានយកឈ្នះបេក្ខភាពផ្សេងៗទៀតដូចជា Anthony Martial, Ross Barkley, Fernandinho, Matthew Ryan និង Callum Wilson ជាដើម។
ចំណែកឯមិត្តរូមក្រុមរបស់គេ Aaron Ramsey បានឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំខែដូចគ្នាផងដែរ។ ខ្សែបម្រើសញ្ជាតិវែលស៊ុតគ្រាប់ទី៣ក្នុងការប្រកួតដែល Arsenal យកឈ្នះ Fulham ៥-១ នៅកីឡដ្ឋាន Craven Cottage កាលពីថ្ងៃទី៧ ខែតុលា ដោយប្រើប្រាស់បច្ចេកទេសកែងជើងដ៏ល្អ។
ពានខាងលើបានមកពីការបោះឆ្នោតរបស់អ្នកជំនាញ និងអ្នកគាំទ្រហើយបាល់របស់ Aaron Ramsey បានយកឈ្នះគ្រាប់ស៊ុតរបស់ Ricardo Pereira, Gylfi Sigurdsson, Andre Schurrle, Roberto Pereyra, Riyad Mahrez និង Anthony Martial ផងដែរ។ ដោយឡែកអ្នកចាត់ការ Eddie Howe របស់ AFC Bournemouth បានឈ្នះពានរង្វាន់អ្នកចាត់ការប្រចាំខែ។
វីដេអូគ្រាប់ស៊ុតរបស់ Aaron Ramsey៖
Well played, Aubameyang Pierre-Emerick ??The October EA SPORTS FIFA Player of the Month…
Posted by Premier League on Friday, November 9, 2018
Aaron Ramsey's fancy flick is October's Goal of the Month ?
Posted by Premier League on Friday, November 9, 2018