
Leicester City នឹងសង់រូបសំណាករូបម្ចាស់ក្លឹប Vichai នៅពីមុខកីឡដ្ឋាន King Power
Leicester City នឹងសង់រូបសំណាកលោក Vichai Srivaddhanaprabha នៅមុខកីឡដ្ឋាន King Power ដើម្បីរំឭកដល់ស្នាដៃរបស់អតីតប្រធានក្លិបរូបនេះដែលបានចែកឋានកាលពីខែមុន។
កូនប្រុសរបស់លោក Vichai គឺលោក Aiyawatt បានប្រកាសបែបនេះនៅក្នុងកម្មវិធីអនុស្សាវរីយ៍មួយសម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ជាមួយនឹង Burnley។
គួររំលឹកថា លោក Vichai ដែលគេស្គាល់ថាជាមហាសេដ្ឋីមានប្រាក់ពាន់លាន និងជាម្ចាស់ក្លឹប Leicester បានស្លាប់បាត់បង់ជីវិតជាមួយជនរងគ្រោះ៤នាក់ផ្សេងទៀតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដ៏រន្ធត់ខាងក្រៅកីឡដ្ឋាន King Power។