ក្រោយតកុងត្រាថ្មី៣ឆ្នាំជាមួយ Man City ខ្សែបម្រើ Raheem Sterling ជាកីឡាករអង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុតនៅ PL
Raheem Sterling បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំទៀតនៅ Manchester City រហូតដល់ឆ្នាំ២០២៣ ដោយទទួលបានថ្លៃពលកម្ម៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍។
កុងត្រាថ្មីនេះនឹងធ្វើឱ្យអតីតសមាជិក Liverpool បានក្លាយជាកីឡាករអង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខណ្ឌ Premier League។
ទំហំទឹកប្រាក់នៃកិច្ចសន្យានេះមានន័យថា គេនឹងក្លាយជាកីឡាករអង់គ្លេសដំបូងដែលអាចរកចំណូលបានជាង១០០ លានផោនក្នុងការរកប្រាក់ចំណូលរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងប្រាក់រង្វាន់មុននឹងគេមានអាយុ២៥ឆ្នាំនៅក្នុងខែធ្នូ ឆ្នាំក្រោយ៕