ភាពសោកសៅរបស់អតីតក្លឹបយក្ស Schalke 04
ពេលនេះ Schalke 04 ដែលជាក្លឹបបាល់ទាត់ដែលពោរពេញទៅដោយក្តីស្រលាញ់មួយ ជាក្លឹបបង្កើតធនធានកីឡាករល្អៗ ហើយក៏ជាអតីតក្លឹបយក្សរបស់ប្រទេសអាល្លឺម៉ង់ ឥលូវនេះកំពុងឈរនៅលេខរៀងទី 14 ក្នុង Bundesliga 2 ដែលមានត្រឹមតែ 2ពិន្ទុនៅពីលើតំបន់ត្រូវកាត់ចោលប៉ុណ្ណោះ។តាមរាយការណ៍របស់សារព័ត៍មាន SkySports Germany បានបញ្ជាក់ថាបើសិនជា Schalke ធ្លាក់ចេញពីក្របខ័ណ្ឌទីពីរនោះ ដូចនេះពួកគេនឹងតម្រូវឲ្យកាត់ចោល និងធ្លាក់ចេញពីលីគកំពូលរបស់អាល្លឺម៉ង់តែម្តង។ ក្រោយពីរយៈពេលប្រាំមួយខែបន្ទាប់ពីធ្លាក់ទៅកាន់លីគទីពីររួចមក សេចក្តីសោកសៅរបស់ក្លឹប Schalke 04 នៅតែបន្តថែមទៀត។ ការទទួលបរាជ័យផ្ទួនៗគ្នាក្នុងការប្រកួត វិបត្តិសេដ្ធកិច្ចរបស់ក្លឹប និងជម្លោះផ្ទៃក្នុងបានធ្វើឲ្យក្លឹបមួយនេះកំពុងឈរនៅលេងរៀងទី14 ក្នុង 21ប្រកួត និងមានត្រឹមតែ 23ពិន្ទុប៉ុណ្ណោះដែលមានត្រឹមតែពីរពិន្ទុពីលើតំបន់កាត់ចោលតែប៉ុណ្ណោះ។
Schalke 04 នឹងលែងមានទៀតហើយបើសិនជាពួកគេហ៊ានធ្លាក់ពីក្របខ័ណ្ឌទីពីរនេះដោយសារតែក្លឹបមិនមានសមត្ថភាពផ្នែកហិរញ្ញវត្ថុដើម្បីទទួលបានអាជ្ញាប័ណ្ណក្របខ័ណ្ឌ 3. Liga មានន័យថាកាត់ក្លឹបចេញពីក្របខ័ណ្ឌកំពូលទៅកាន់ Regionalliga West ដែលជាក្របខ័ណ្ឌថ្នាក់ជាតិ។
រយៈពេលប្រាំមួយខែបន្ទាប់នេះគឺមានសារៈសំខាន់ណាស់។ ក្លឹបដែលទទួលបានការគាំទ្រច្រើនជាងគេលំដាប់ទីពីរនៅប្រទេសអាឡឺម៉ង់នៅសល់ពេលតិចជាងពាក់កណ្តាលរដូវកាលដើម្បីស្រោចស្រង់ខ្លួនឯង ហើយការទទួលខុសត្រូវ និងជោគវាសនារបស់ក្លឹបគឺស្ថិតនៅលើក្លឹបផ្ទាល់។ កីឡាករកំពុងស្ថិតនៅក្លឹបនឹងមានអនាគតនៅពេលពួកគេចង់ចាកចេញ ប៉ុន្តែអ្នកគាំទ្រនឹងមិនចាកចេញបានទេ ហើយវានឹងក្លាយជាអ្វីដែលពួកគេខកឲចិត្ត និងរងទុក្ខ។ ប្រសិនបើ Schalke ធ្លាក់ចុះនោះ វានឹងក្លាយជាថ្ងៃដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់អាល្លឺម៉ង់។