រដូវកាលក្រោយៗ លីគកំពូលអ៊ីតាលីបន្តលេង២០ក្រុម
Serie A នឹងនៅតែបន្តមាន២០ក្រុម បន្ទាប់ក្លិបចំនួន១៦បានបោះឆ្នោតប្រឆាំងនឹងផែនការបន្ថយមកនៅ១៨ក្រុម។
មានតែ Juventus, Inter Milan, AC Milan និង Roma ប៉ុណ្ណោះដែលបានបោះឆ្នោតគាំទ្រការកាត់បន្ថយចំនួនក្រុម។
ការប្រកួតដែលមាន២០ក្រុមដូចបច្ចុប្បន្ននេះត្រូវបានអនុវត្តក្នុងរដូវកាល ២០០៤/២០០៥ ។
សំណើសម្រាប់កំណែទម្រង់ក៏ត្រូវបានអនុម័តផងដែរ ខណៈដែលលីគអ៊ីតាលីជំរុញឱ្យមានស្វ័យភាពបន្ថែមទៀត ស្រដៀងទៅនឹង Premier League នៅប្រទេសអង់គ្លេស។
កំណែទម្រង់ទាំងនោះនឹងត្រូវបានបង្ហាញនៅឯមហាសន្និបាតវិសាមញ្ញនៃសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ក្នុងខែមីនា។