Pep ចង់ឱ្យ Haaland សម្រាកបន្ធូរអារម្មណ៍
អ្នកចាត់ការ Manchester City លោក Pep Guardiola បានជំរុញឱ្យ Erling Haaland សម្រាកបន្ធូរអារម្មណ៍ថែមទៀតជាជាងការរកគ្រាប់បាល់បញ្ចូលទី។
Man City បន្តការពារតំណែងជើងឯក UEFA Champions League របស់ពួកគេនៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ នេះតទល់ម្ចាស់ផ្ទះ FC Copenhagen ក្នុងជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ។
ថ្មីៗនេះ Haaland បានត្រលប់មកវិញពីការសម្រាករយៈពេល ២ ខែដោយសាររបួស ហើយ លោក Pep មានអារម្មណ៍ថាខ្សែប្រយុទ្ធជម្រើសជាតិន័រវេត្រូវបានគេរំពឹងខ្ពស់ក្នុងការបន្តរកគ្រាប់បាល់ដែលហាក់ជាសម្ពាធមួយសម្រាប់រូបគេ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញបាននិយាយថា “៖ គាត់ត្រូវបានកំណត់លើគ្រាប់បាល់ ប៉ុន្តែវាមិនមែនគ្រាន់តែជាការស៊ុតបញ្ចូលទីនោះទេ។ ប្រសិនបើយើងមិនស៊ុតបញ្ចូលទីនៅថ្ងៃនេះ ឬប្រសិនបើគាត់មិនបានស៊ុតបញ្ចូលទីក្នុងរយៈពេល១០នាទីវាមិនអីទេ។”
លោក Pep Guardiola យល់ថា ការឈ្នះ Premier League កាលពីថ្ងៃសៅរ៍ទល់នឹង Everton គឺជាគំរូដ៏ល្អមួយ ដោយ Haaland អាចរកគ្រាប់បាល់បញ្ចូលទីទាំង២គ្រាប់ម្នាក់ឯង៕