កំណត់ត្រាពិសេសៗក្រោយអេស្ប៉ាញលត់អាល្លឺម៉ង់ ៦-០
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានបំបាក់អាល្លឺម៉ង់ដល់ទៅ៦ទល់នឹង០ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Nations League នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា។
យោងតាម Misetrchip គឺនេះជាបរាជ័យដ៏ហួសហេតុរបស់អាល្លឺម៉ង់ និងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៥៤ ដែលកាលណោះពួកគេចាញ់ហុងគ្រី ៣ទល់នឹង៨ ក្នុងការប្រកួត FIFA World Cup។
ជាមួយគ្នានេះ អេស្ប៉ាញក៏ធ្វើឲ្យអាល្លឺម៉ង់តដៃមិនរួចទាល់តែសោះ មានន័យថា សូម្បីតែទាត់ចំគោលដៅមួយលើកក៏គ្មានដែរ ដែលនេះបារាំងធ្លាប់ធ្វើបានកាលខែវិច្ឆិកា ឆ្នាំ២០១៥។
លើសពីនេះ ការទាត់បញ្ចូលទី៣គ្រាប់តទល់អាល្លឺម៉ង់នៅវគ្គទីមួយ គឺធ្វើឡើងលើកដំបូងក្រោយប៉ះគ្នា២៥លើក ហើយ Ferran Torres ក៏ក្លាយជាកីឡាករទីមួយអាចធ្វើបានហ៊ែតទ្រីកក្នុងជំនួបជាមួយគូប្រជែងមួយនេះ។ ៣គ្រាប់ទៀតរកបានដោយ Alvaro Morata, Mikel Oyarzabal និង Rodri។
អាល្លឺម៉ង់បានបន្តលទ្ធផលមិនល្អនៅ UEFA Nations League។ ទោះមិនធ្លាក់ទៅកម្រិត នេះក៏ជាលទ្ធផលអាម៉ាសសម្រាប់ក្រុមឥន្ទ្រីដែកដែឡមានកីឡាករល្អៗនៅអឺរ៉ុប ដូចជា Manuel Neuer, Leon Goretzka ឬ Serge Gnabry ជាដើម៕