
ញាក់សាច់! PSG ត្រៀមលុយ១ខែជិត៤លានដុល្លារដើម្បីចងជើង Kylian Mbappe ឱ្យបន្តកុងត្រាថ្មី
Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា បានត្រៀមកញ្ចប់លុយ១ខែជិត៤លានដុល្លារសហរដ្ឋអាមេរិកដើម្បីចងជើងឱ្យខ្សែប្រយុទ្ធ Kylian Mbappe បន្តកុងត្រាថ្មីជាមួយនឹងក្លឹប។
ជាក់ស្តែងកុងត្រាចាស់របស់កីឡាករក្រុមមាន់គកបារាំងនឹងអស់សុពលភាពនៅទឹកដី Parc des Princes នៅខែមិថុនាខាងមុខនេះ ស្របពេលដែល Real Madrid កំពុងតែតាមទាក់ទងប្រមាញ់យកអតីតសមាជិក AS Monaco គ្រប់ពេល។
យ៉ាងណាក្តីប្រភព L’Équipe មកពីបារាំងបានចុះផ្សាយមកថា ក្លឹបរបស់មហាសេដ្ឋីអារ៉ាប់បានត្រៀមកញ្ចប់លុយកំណត់ត្រា១សប្តាហ៍ជិត១លានដុល្លារសហរដ្ឋអាមេរិកដើម្បីផ្តល់ទៅកាន់ Kylian Mbappe ក្នុងការបន្តកុងត្រាថ្មីជាបន្តទៀត។
គួរឱ្យដឹងថា Kylian Mbappe ធ្លាប់បានបញ្ជាក់ថា រូបគេមានបំណងចង់ឈ្នះពានរង្វាន់ UEFA Champions League ក៏ដូចជាពានរង្វាន់ឯកត្តជន Ballon d’Or នាពេលអនាគត ស្របពេលដែលនៅ PSG រូបគេតែខកបំណង។