
Mbappe ជាកីឡាករ PSG ទី១ដែលរកបាន៥គ្រាប់ម្នាក់ឯងក្នុងមួយប្រកួត
Kylian Mbappe រកបានគ្រាប់បាល់បញ្ចូលទី៥គ្រាប់ម្នាក់ឯង ខណៈ Paris St-Germain បានផ្ដួលក្រុមមកពីលីគទី៦បារាំង Pays de Cassel ដើម្បីឈានដល់វគ្គ១៦ក្រុមចុងក្រោយ French Cup ។
Pays de Cassel បានឈ្នះ៣ប្រកួតរួចហើយដើម្បីឈានដល់វគ្គ ៣២ក្រុមចុងក្រោយ ហើយអាចទប់បាន២៩នាទីមុនពេល Mbappe បើកការស៊ុតបញ្ចូលទី។
Neymar បានស៊ុតបញ្ចូលទីបួននាទីក្រោយមកមុនពេល Mbappe បន្ថែមពីរគ្រាប់ទៀតមុនចប់វគ្គទី១។
គ្រាប់ទី៤ និងទី៥ របស់ Mbappe កើតចេញពីការ assist ដោយ Carlos Soler និង Neymar។
ខ្សែប្រយុទ្ធបារាំង Mbappe រកបាន២៣គ្រាប់គ្រប់កម្មវិធីរដូវកាលនេះ និងជាលើកទីមួយហើយដែល PSG មានកីឡាកររកបាន៥គ្រាប់ក្នុងមួយប្រកួត៕