Benzema ទាត់១១ម៉ែត្រមិនចូល២ដងក្នុងរយៈពេល៨នាទី
Real Madrid ឈ្នះ Osasuna ៣ទល់នឹង១ ក្នុងការប្រកួត La Liga នៅថ្ងៃពុធ ទី២០ ខែមេសា។
ជំនួបរវាងក្រុមទាំង២ពិតជាកក្រើក ដោយមានការស៊ុតទៅវិញទៅមកដល់ទៅ៣៥លើក ហើយក្នុងនោះមាន១៥ដងចំគោលដៅ។ យ៉ាងណា Real Madrid ធ្វើបានល្អជាង ដោយអាចរកបាន៣គ្រាប់។
អ្វីគួរចាប់អារម្មណ៍នោះ Real Madrid ទទួលបានបាល់១១ម៉ែត្រ២លើក គឺនាទី៥២ និងនាទី៥៩ ប៉ុន្តែ Karim Benzema ទាត់មិនចូល ទាំង២ដង។
ជាលទ្ធផល Benzema ក្លាយជាកីឡាករ Real Madrid ដែលទាត់ប៉េណាល់ទីមិនចូលច្រើនជាងគេ គិតចាប់តាំងពីស្ថាប័ន Opta ប្រមូលទិន្នន័យក្នុងរដូវកាល២០០៥/២០០៦។
តាំងពីនោះមកដល់បច្ចុប្បន្ន Real Madrid ទាត់មិនចូល១១ដង ហើយក្នុងនោះ Benzema ខកដល់ទៅ៤ដង៕