អតីតខ្សែការពារជម្រើសជាតិ ខែក ខេមរិន្ទ បង្ហាញចំណុចពិសេសរបស់សម្បត្តិ និងសាហ្វី
អតីតខ្សែការពារជម្រើសជាតិកម្ពុជា ខែក ខេមរិន្ទ បានបង្ហាញការយល់ឃើញចំពោះខ្សែការពារ ទេស សម្បត្តិ និង យ៉ើ សាហ្វី របស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ។
ខេមរិន្ទដែលធ្លាប់ជាប្រធានក្រុមក្រសួងការពារជាតិផងនោះមើលឃើញថា យុវជនទាំង២មានភាពប្រហាក់ប្រហែលគ្នា តែសាហ្វី នៅមានចំណុចខ្វះខាតមួយចំនួន។
“៖សម្បត្តិគឺជាខ្សែកាពារម្នាក់ដែលអាចគ្រប់គ្រង់ស្ថានភាពលើទីលានបានល្អដោយភាពវៃឆ្លាត #ប្រជែងបាល់លើលំហរ #cover #កាត់ផ្ដាច់បាល់ #ផ្ដល់យកបាល់ #គ្រប់គ្រង់អារម្មណ៍ល្អពេលជួបស្ថានភាព១ទល់មួយ #នាំលេងពីក្រោម និង #បញ្ចូលបាល់លើ អ្វីដែលសំខាន់គាត់ពូកែទាំងផ្នែក #ចិត្តស្រាស្តទៀត ចំនែកប្អូនសាហ្វីវិញគាត់ជាខ្សែងការពារម្នាក់ដែលស្រដៀងទៅសម្បត្តិដែលប៉ុន្តែគាត់នៅខ្វះចន្លោះតិចតួច🙏♥️💕🇰🇭”
គួរដឹងដែរថា ២ប្រកួតមកនេះក្នុងការពារចាប់ដៃគូជាខ្សែការពារកណ្ដាលរវាងទេសម្បត្តិ និង យ៉ើ សាហ្វី កម្ពុជាមិនទាន់របូតគ្រាប់បាល់នៅឡើយទេ៕