![](https://www.msrsport.com/wp-content/uploads/2024/05/skysports-football-manchester-united_6568213.jpg)
Gareth Southgate នៅតែចង់បន្តអនាគតជាមួយជម្រើសជាតិអង់គ្លេសទោះបីមានការចាប់អារម្មណ៍ពីបក្សបិសាចក្រហម
កិច្ចសន្យារបស់ Gareth Southgate ជាមួយនឹងក្រុមជម្រើសជាតិនឹងអស់នៅខែធ្នូ។ Manchester United បានចាប់ផ្តើមការពិនិត្យឡើងវិញរបស់ Erik ten Hag ក្នុងការដឹកនាំក្លឹបរយ:ពេល ២រដូវកាលមកនេះ។ គ្រូបង្វឹកដូចជា Mauricio Pochettino, Thomas Tuchel, Thomas Frank គឺជាបេក្ខភាពដ៏មានសក្តានុពលសម្រាប់ក្លឹប Manchester United នារដូវកាលក្រោយ។
ការផ្តោតអារម្មណ៍តែមួយគត់របស់ Southgate គឺដឹកនាំក្រុមតោកំណាចអង់គ្លេសឲ្យក្លាយជា ជើងឯកនៅទ្វីបអឺរ៉ុបនៅខែក្រោយនៅប្រទេសអាឡឺម៉ង់ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 14 ខែមិថុនាខាងមុខនេះ។ ទោះបីជាកិច្ចសន្យានឹងផុតកំណត់ក្នុងខែធ្នូក៏ដោយ ប៉ុន្តែគ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងចំពោះអនាគតរបស់គាត់ទេលុះត្រាសហព័ន្ធ FA មានចំណាត់ការ។
ជាក់ស្តែងលោកគ្រូ Gareth Southgate គឺមានទំនាក់ទំនងល្អជាមួយនឹងនាយកក្រុមហ៊ុន INEOS ដែលជាក្រុមហ៊ុនរបស់លោក Sir Jim Ratscliff ហើយគាត់ក៏បានធ្វើការយ៉ាងជិតស្និទ្ធកាលនៅសហព័ន្ធ FA ជាមួយនឹងលោក Dan Ashworth ដែលបក្សបិសាចទើបតែងតាំងជានាយកផ្នែកកីឡារបស់ក្លឹប។
តើអ្នកណាខ្លះជាបេក្ខជនជំនួសតំណែងបើសិនជាលោកគ្រូ Erik Ten Hag ចាកចេញពីក្លឹប?
ក្នុងនោះរួមមានលោកគ្រូ Thomas Tuchel ដែលនឹងចាកចេញពី Bayern Munich ក្នុងពេលឆាប់ៗនេះ, លោកគ្រូ Mauricio Pochettino ដែលទើបតែចាកចេញពីក្លឹបតោខៀវ Chelsea, Thomas Frank គ្រូបង្វឹករបស់ Brentford និងលោក Kieran McKenna ជាគ្រូបង្វឹកដែលទើបតែជួយឲ្យក្លឹប Ipswich Town ត្រលប់មកក្របខ័ណ្ឌកំពូលវិញនៅរដូវកាលក្រោយ។