
Kane ក្លាយជា Top Scorer ក្នុងក្រុមជម្រើសជាតិអង់គ្លេស
ក្រោយទាត់ចូលអ៊ីតាលីមួយគ្រាប់ Harry Kane បានក្លាយជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងក្រុមជម្រើសជាតិអង់គ្លេស (All Time Top Scorer)។ ខ្សែប្រយុទ្ធ Tottenham Hotspur រូបនេះរកបាន៥៤គ្រាប់ហើយសម្រាប់អង់គ្លេស។
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានយកឈ្នះអ៊ីតាលីដោយលទ្ធផល១ទល់នឹង២ ក្នុងការប្រកួតជម្រុះ Euro 2024។ នេះក៏ជាជ័យជម្នះរបស់អង់គ្លេសលើកដំបូងក្នុងប្រទេសអ៊ីតាលី ចាប់តាំងពីឆ្នាំ១៩៦១៕